វាច្បាស់ជាលេងសើចជាមួយខ្ញុំហើយ!! 393398_10151183850003489_1379687441_nហេហេ!! ប៉ុន្មានថ្នៃមុននេះ ខ្ញុំបានទៅពាយព្យប្រទេស ក៏ឆ្ពោះទៅលេងបងជីដូនមួយខ្ញុំបាន ១ យប់។ ខ្ញុំបាននៅដេកក្នុងបន្ទប់ធំមួយដែលជាក្បាច់ក្បូរស្រុកខ្មែរ ជាមួយបងជីដូនប្រុសមួយ-ភីធូ និង ប្អុនជីដូនស្រីមួយ-សៃម៉ា។ សៃម៉ា ទើបតែអាយុ ៤​ ឆ្នាំទេ តែនាងនិយាយយ៉ាង ចរច្រាច់ ដូចមនុស្សធំ។។ ហេហេ។។ ថ្ងៃនោះ ពុកបានទិញផ្លែឈើច្រើនណាស់ ហើយ សៃម៉ា យិតមិនចាញ់ជ្រូកទេ។ “យី! នាងនេះ ញាំផ្លែឈើសុទ្ធ អត់ញាំបាយខ្លះច្រើនពេលយប់ ប្រយ័ត្តវើយ!!” ពុកនិយាយចោល។ សៃម៉ា “ញុម ញាំរាល់ងៃ មិនដែលអីផង! សង្ស័យតា អំបី(ពុក) ឃ្លាន តែញាំអត់បានច្រើន ហើយ! “។។

យប់បន្តិច!!

 “ ម៉ាម៉ង សែម៉ាធំហើយ ពាក់គូសធ្វើអី ខ្មាសគេណាស” សៃម៉ាប្រាប់ម៉ែគេ យ៉ាងម៉ើងម៉ាត។

ព្រលឹមឡើង!!

សំលេង បងជីដូនមួយខ្ញុំសែក ពេញបំពងករ “ អាចរ៍ អាចរ៍ នាង សៃម៉ា អត់ពាក់គូស ជុះដាកគេម បន្ទប់ហើយ!! ព្រះ!! “

“អាចរ៍មាន់តើ” សៃម៉ានិយាយតិចៗ។។

Publicités