2-vert
ទីទិត្យ ថត​បរិស្ថាន​ជុំ​វិញ​ខ្លួន​របស់​គាត់​ ដែល​ចាប់​ផ្តើម​ចេញ​ពី​ខ្លួន​គាត់ ក្រុម​គ្រួសារ​​របស់​គាត់ និង​ការ​ដំណើរ​កម្សាន្ត​របស់​គាត់។ ដូច​ដែល​បាន​ឃើញ​ក្នុង​​ប្លុក​ផ្ទាល់​ខ្លួន​របស់​គាត់​ (www.seyhaktit.wordpress.com) គាត់​ដាស់​អារម្មណ៍អ្នកអាន និង​អ្នក​ទស្សនា ដោយ​លេង​ជាមួយការ​លាយឡំរវាងការពិតនិងការប្រឌិត ឬនិយាយរឿងរ៉ាវជូចត់ឲ្យក្លាយទៅជារឿងកំប្លែង។ អ្នក​សរ​សេរ​ប្លុក​បែប​ស៊ី​ជំរៅ​នេះ គូរ​ពាក្យ​ស្លោក​នៅ​លើរាង​កាយ ឬ​ដៃ​របស់​គាត់ ដើម្បី​សើច​ចំអក់​ពី​ការ​ធ្វើ​អត្តឃាត​របស់​ខ្លួន ដែល​ទាំង​នេះ​ឆ្លុះ​បញ្ចាំង​ពី​សង្គម​កម្ពុជា​ដែល​ជា​ទូ​ទៅ​មិន​​ត្រូវ​គេ​ចាំ​អារម្មណ៍។
Publicités