IMG_19,690ផែន​ដី​យើង​ធំ​ណាស់​មែន​ទេ? ព្រះ​អាទិត្យ​របស់​យើង 100 ដង​ធំ​ជាង​ផែន​ដី​យើង​ទៀត។ ព្រះ​អាទិត្យ​យើង ធំ​ណាស់​មែន​ទេ? ផ្កាយ​មួយ​ដែល​មាន​ឈ្មោះ​ថា Vy  Canis Majoris មាន​ធំ​ហំ រាប់​ពាន់​ដង​ធំ​ជាង​ព្រះអាទិត្យ​យើង។ ផែន​ដី​យើង​ធំ​ណាស់​មែន​ទេ? ផែន​ដីយើង​មានអង្កត់​ផ្ចិត ១២ ៧៥៦ គីឡូ​ម៉ែត។ ចំនែ​ក​តារា​​នេះ​​មានអង្កត់ផ្ចិត​ប្រហែល ២​ ៨០០ ០០០ ០០០ គីឡូ​ម៉ែត។ តើ​អ្នក​ស្រមៃ​ពី​ទំហំ​របស់​បាន​យ៉ាង​ដូចម្ដេច? សាក​គិត​ពី​រយះ​ពេល​ដែល​អ្នក​ជិះយន្ត​ហោះ​ទៅ ជុំវិញ​ផែន​ដី​មាន​ល្បឿន ៩០០គម/ម៉។​ យើង​ចំណាយ​ពេល ជិត ៣ថ្ងៃ។ តែ​ប្រសិន​ជា​យើង​ជិះ​ជុំវិញ​ផែនដី​នេះ​វិញ យើង​នឹង​ចំណាយ​ពេល ប្រហែល ១១០០ឆ្នាំ ដើម្បី​ជិះ​ជុំវិញ​ផ្កាយ​មួយ​នេះ។ Vy  Canis Majoris ជាផ្កាយដ៏ធំមួយ តែវាជាផ្កាយតូចមួយប៉ុណ្នោះ ក្នុង​ហ្កា​ឡា​សុីយើង។ ក្នុង​សាកល​លោកយើង មានហ្កាឡាសុំ ធំ​ជាង​ហ្កា​ឡា​សុី​របស់​យើង រាប់រយដងទៅទៀត។ គ្រាន់​តែ​វិទ្យាសាស្ត្រ​របស់​មនុស្ស​យើង​មិនទាន់​មាន​លិទ្ធភាព​មើល ឬ​យល់​នៅ​ឡើយ។ ដូច​នេះ វា​អាច​មាន​ជីវិត​ជាច្រើន​ទៀត​ក្រៅ​ភពផែន​ដី​របស់យើង។

Publicités