IMG_9732ជន​ជាតិ​វៀត​ណាម​ត្រូវ​បាន​ហៅ​ថា ជន​ជាតិ​យួន​ក្នុង​ភាសារ​ខ្មែរ។ ខ្ញុំ​ក៏​ហៅ​ដូច​គ្នា​ដែរ ព្រោះ​វា​ជា​ភាសារ​ខ្មែរ​ដែល​ហៅ​ដូច្នោះ​តាំង​ពី​យួ​យា​មក​ហើយ ថ្វី​ត្បិត​តែ​វៀតណាម​មិនចូល​ចិត្ត​ក៏​ដោយ។ ជា​ការ​ពិត​ណាស​ថា ខ្ញុំ​មិន​ចូល​ចិត្ត​វៀតណាម​ប៉ុន្មាន​ទេ (ស្អប់)។ តែ​ខ្ញុំមិន​អាច​ទៅ​ព្យា​បាទ ឬ​ធ្វើ​ទុក្ខ​បុម្និញ​គាត់​បាន​ទេ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ជាតិ។ ខ្ញុំ​ត្រូវ​តែ​គោរពគាត់ ក្នុង​នាម​ជា​មនុស្ស​មាន​សុភាវធម៍ (សុភាវធម៍ មានសុជវធម៍ សិលធម៍ និងគុណធម៍)។ ខ្ញុំ​កំពុង​រិះ​គុណ​នេះ មិន​មែន​ដើម្បី​ប្រឆាំង​និង​គំនិត​ទស្សនះ​របស់​អ្នកទេ។ ខ្ញំុគ្រាន់​តែ​ចង់​និយាយ​អ្វី​ដែល​ខ្ញុំ​គិត​ថា​មិន​ត្រឹមត្រូវ។

ខ្ញុំ​បាន​អាន​អត្តបទ​មួយ​ក្នុង​ទំព័រ​ហ្វេសបុក​ដែល​និយាយ​ថា « ជន​ជាតិ​យួន​បាន​មក​លក់ ពោត​ក្នុង​ស្តាត​អូឡាំពិក​ហើយ​ពួក​ខ្ញុំ​ថា​មិន​ទិញ​ទេ របស់​យួន តែ​យួន​មួយ​នេះ​ឈ្លើយណាស់​ជេរ​ពួក​ខ្ញុំ តប​វិញ សុទ្ធ​តែ​ពួក​មី​ខ្មែ​រឆ្កួត« ។ សូម​ស្រមើ​ស្រមៃ​ថា បើ​ខ្មែរ​ទៅប្រទេស​ថៃ ហើយ​គេ​និយាយ​ថា « មិនទិញទេរបស់អាខ្មែរ (នេះខ្ញុំនិយាយសុភាពផង) » សួរថា តើយើង​សប្បាយចិត្ត​ឬ​ទេ?

ការ​ប្រកានពូជសាស្រ្ត​បែប​នេះ មិន​គួរ​មានវត្តមាន​នៅ​ក្នុង​សង្គម់​ខ្មែរ​ទេ។ ខ្ញុំ​ធ្លាប់​សំភាសខ្មែរ​កាត់​វៀត​ណាម (ម្តាយ ឬឪពុក​ជនជាតិ​វៀតណាម) មួយ​ចំនួន​ថាតើ​មួល​ហេតុ​អ្វី​បានពួក​គាត់​សំរាច​ចិត្ត​ឈប់​រៀន។ ចំលើយ​របស់​ពួកគាត់​បាន​ធ្វើ​អោយ​បេះដូច​ខ្ញុំ​ញ័រ។ ពួកគាត់​ថាពួកគាត់​មិន​អាច​ទ្រ​ទ្រង់​នឹង​ទំវើ​រើស​អើងបាន​ទេ។ តើ​វា​សំ​ទេ?

និយាយ​អោយ​ចូល​ក្នុង​អត្តបទ​ខាងលើ​មួយ​នេះ អ្នក​មានធ្លាប់​គិត​ថា​បើ​សិន​ជា​អ្នក​ធ្វើ​ដូច្នេះ តើ​គ្រួសារ​របស់​គាត់​រស់​នៅ​យ៉ាង​ដូច​ម្ដេច? យើង​សំលាប់​គ្រួសារ​គាត់។

ហេតុ​អ្វី​បាន​ជា​យើង​មិន​បង្រៀន​ជនជាតិ​វៀតណាម​អោយ​ចេះ​​ស្រលាញ់​យើង ដោយបង្ហាញ​សេក្ដី​ស្រលាញ់​ចេញ​ពី​យើង​ផ្ទាល់? 

Publicités