មិត្តភ័ក្ដិ២នាក់និយាយគ្នា ៖

ក – អាសំឡាញ់ ខ្ញុំរៀបការហើយ។
ខ – ល្អតើ!
ក – ទេ អត់ទេ។ នាងអាក្រក់ណាស។
ខ – មិនល្អទេចឹង។
ក – ទេ អត់ទេ។ នាងជាអ្នកមាន។
ខ – ល្អតើ។
ក – ទេ អត់ទេ។ នាងកំណាញ់ស្វិតណាស។
ខ – មិនល្អទេចឹង។
ក – ទេ អត់ទេ។ នាងទិញផ្ទះអោយខ្ញុំមួយ។
ខ – ល្អតើ។
ក – ទេ អត់ទេ។ ផ្ទះឆេះអស់ហើយ។
ខ – មិនល្អទេចឹង។
ក – ទេ អត់ទេ។ នាងបាននៅក្នុងផ្ទះនោះ។

Publicités