Helmet saves your life« ខ្ញុំ​មិន​ចូល​ចិត្ត​ពាក់​មួក​សុវត្ថិភាព​ទេវាបំផ្លាញមូត​សក់​របស់​ខ្ញុំ »។ « ជិះមើកៗ ដូចអណ្ដើក កុំស្រែពែក »។

នៅ​​តំបន់​​អ៊ឺរ៉ុប រៀង​រាល់​និ​ទា​ឃ​រដូវ កង់ រថយន្ ម៉ូតូមាន​នៅ​ពាសពេញ។ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ៣៦៥ថ្ងៃ​ក្នុង​១ឆ្នាំ រថយន្ត​ និងម៉ូតូរមៀល​ឥត​ឈប់​ឈរ​នៅ​លើ​ផ្លូវ


ប្អួន​ជី​ដូន​មួយ​របស់​ខ្ញុំ​ជា​សិស្ស​វិទ្យា​សាស្ដ្រ​
ឆ្នើម​មួយ​រូប ដែល​ទើប​តែបាន​បញ្ចប់ការសិក្សារគ្មានអ្វីខុសគ្នាពី​អ្នក​​​រាជធានី​ភ្នំពេញ នាង​មិន​​ដែល​គោរព​​ច្បាប់​​ចរា​ចរណ៍។
ថ្ងៃមួយ​ដែល​​ជា​​ថ្ងៃ​​ខួប​កំណើត​​របស់​មិត្ត​​របស់​នាង​ម្នាក់​ នាង​បាន​ធ្វើ​មូត​សក់​យ៉ាង​ស្អាត់។​ « មួក​ការ​ពារ​នៅ​ណា ម៉េច​មិន​ពាក់? » មិត្ត​នាង​ដែល​ជិះ​ម៉ូតូ​ជា​មួយ​នាង​សួរ។ « ខ្ញុំ​មិន​ចូល​ចិត្ត​ពាក់​មួក​សុវត្ថិភាព​ទេវាបំផ្លាញមូត​សក់​របស់​ខ្ញុំ » នាងតប « តោះទៅ យើងយឺតហើយ« ។ ពួគគេជិះម៉ូតូ។   « ជិះមើកៗ ដូចអណ្ដើក កុំស្រែពែក។«  នាងនិយាយ « ចាំគ្នាឌុបវិញ« ។ នាងជិះលឿនស្លេវ។ ពេលដល់​ផ្លូវ​​កែង ស្រាប់​ទេ​នាង​ទោ​ប៉ះ​ជា​មួយ​ម៉ូតូ​មួយ​ទៀត​ពេញ​ទំហឹង។ ពេល​នាង​ភ្ញាក់​ឡើង នាង​កំពុង​នៅ​ក្នុង​ឡាន​ពេទ្​យទៅ​ហើយ។ ក្បាលរបស់នាងបែកយ៉ាងធ្ងន់ធ្ងរ ដោយនាងមិនបានពាក់មួកការពារ ជើង​និង​ដៃ​របស់​នាង​បាក់។ នាង​ខំ​ប្រឹង​បើក​ភ្លែក ហើយ​សួរ​ពេទ្យ​ដែល​អង្គុយ​ក្បែរ​នោះ។ « មិត្ត​របស់​ខ្ញុំ​យ៉ាង​ម៉េច​ហើយ? » នាង​សួរ។ ពេទ្យ​ក៏​តប « នាង​បាន​បាត់​បង់​ជីវិត​ហើយ« ។ « ចុះ​អ្នក​បើក​ម៉ូតូ​មួយ​ទៀត​នោះ? » នាង​បន្តរ​សួរ។ « ក៏​ស្លាប់​បាត់​ហើយ​ដែរ » ពេទ្យ​ឆ្លើយ។ « អ្នក​គ្រូពេទ្យ អាច​ផ្ញើរ​សារ​ប្រាប់​ប៉ា​ម៉ាក់​របស់ខ្ញុំ​បាន​ទេ​ថា​ខ្ញុំ​សុំ​ទោស​ដែល​មិន​ស្ដាប់​ដំបូមាន​របស់​គាត់?  » នាង​សួរ​ក្នុង​ដង្ហើម​ចុង​ក្រោយ តែ​អ្នក​គ្រូពេទ្យ​មិន​បាន​ឆ្លើយ​នឹង​សំនួរទេ។ ប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​បាន​ស្លាប់​ប្រមាន​១​ទៅ​២​នាទី​ក្រោយ​​មក។ លោក​ដុកទ័រ​បាន​ស្ដីបន្ទោស​អ្នក​គ្រូពេទ្យ​ថា ហេតុ​អ្វី​មិន​យល់​ព្រម​និង​បំណង​ចុង​ក្រោយ​របស់​​នាង។ « ខ្ញុំ​មិន​ចង​ឲ្យ​នាង​ដឹង​ថា អ្នក​ដែល​នាង​បុក​ស្លាប់​នោះ​គឺ ជា​ឪពុក​ម្ដាយ​របស់​នាង​ទេ! » អ្នក​គ្រូ​ពេទ្យ​ឆ្លើយ​ទាំង​ទឹក​មុក​គ្រៀម​ក្រំ។

Publicités